Khmer Poem (Mom)

So this poem I write for my mom because she a really important person to me. This poem is also my favorite poem and this is the first that I ever have done. 

ម៉ែ

ខ្យល់បក់ល្វើយៗខ្ញុំនឹកម្តាយ      កូនពិតជាស្តាយអនុស្សា

នៅចាំពេលម៉ែថែរក្សា     ម៉ែដូចទេវតាចាំថែធួន។

 

កូននៅតែចាំរាល់ទង្វើ   ដែលម៉ែបានមើលថែរូបស្ងួន

ម៉ែមិនមាន អំនួតអំនួន    ម៉ែបានរៀបក្បួនឱ្យសិក្សា។

 

ពេលកូនធ្វើធំកុំភ្លិចកំណើត   កន្លែងបង្កើតរូបកូនណា

កន្លែងបីបាច់ថែរក្សា    កន្លែងដូចទេវតានៅអីចឹង។

 

កន្លែងនេះគ្មានពីរលើលោក   ពេលកូនកើតមកគេចូលចិត្ត

កន្លែងមួយនេះតែងមានមិត្ត   ដូចជានិមិត្តមួយដ៏ធ្ងន់។

 

កូនពិតជាអរគុណអ្នកម្តាយ   មិនមានអ្វីថ្វាយពីអរគុណ

កូនតែងតែនឹកម៉ែដូចមុន   ម៉ែសែនទន់ភ្លន់សំរាប់កូន

 

ជាចុងក្រោយនេះសូមសន្យា   មិនភ្លិចប្រាថ្នាម៉ែនោះឡើយ

នៅចាំពាក្យម៉ែធ្លាប់តបឆ្លើយ   កុំភ្លិចម៉ែឡើយណាកូនណា។